khmer eng
  • ឯកឧត្តម ណយ ស្រូន បាននាំយកយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមង្គលគិរីប្រឹក្សារាម ខេត្តមណ្ឌលគិរី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ឋសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ លោក នង ទុណ្ណារី ប្រធានក្រុមប្រឹក្សាស្រុកអូររាំង ខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បាននាំយកយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមង្គលគិរីប្រឹក្សារាម (ហៅវត្តអូររាំង) និងវត្តធម្មគិរីជ្រៃមាស (ហៅវត្តដាក់ដាំ) នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

    ចំពោះទេយ្យវត្ថុប្រគេនព្រះសង្ឃ ដោយក្នុង១វត្តៗ ទទួលបាននូវទៀនព្រះវស្សា១គូរអង្ករ២បេ ( ១០០ គីឡូក្រាម ) មី៤កេស ទឹកផ្លែឈើ១កេស ទឹកបរិសុទ្ឋ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ម៉ាស់៥ប្រអប់ អាល់កុល៥លីត្រ ទឹកសម្លាប់មេរោគ៧ដប និងបច្ចយ័ចំនួន៩៨០,០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ